ព្រះត្រៃបិដក ភាគ ៣៥

​នឿយណាយ​នឹង​ចក្ខុ​សម្ផ័​ស្ស​ផង​។​បេ​។​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​មិនមែន​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​នឿយណាយ​ ​នឹង​វេទនា​នោះ​ឯង​ ​កាលបើ​នឿយណាយ​ ​ក៏​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ការប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ ​ញាណ​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​(​ ​អរិយសាវ័ក​នោះ​ ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អញ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​ ​សូត្រ​ ​ទី​ ​៧​។​ ​
 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​បដិបទា​ ​ដ៏​សមគួរ​ ​ដល់​ការ​ដក​ឡើង​ព្រម​ ​នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង​ ​ដល់​អ្នក​ទាំងឡាយ​ ​ៗ​ ​ចូរ​ស្ដាប់​នូវ​បដិបទា​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ ​តថាគត​នឹង​សំដែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បដិបទា​ដ៏​សមគួរ​ ​ដល់​ការ​ដក​ឡើង​ព្រម​ ​នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636872389088158607
ទៅកាន់ទំព័រ៖