ព្រះត្រៃបិដក ភាគ ៣៥

​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​សំគាល់​នូវ​ចក្ខុ​ ​មិន​សំគាល់​ក្នុង​ចក្ខុ​ ​មិន​សំគាល់​ដោយ​ចក្ខុ​ ​មិន​សំគាល់​ថា​ ​ចក្ខុ​ជា​របស់​អញ​។​ ​មិន​សំគាល់​នូវ​រូប​ទាំងឡាយ​ ​មិន​សំគាល់​ក្នុង​រូប​ទាំងឡាយ​ ​មិន​សំគាល់​ដោយ​រូប​ ​មិន​សំគាល់​ថា​ ​រូប​ទាំងឡាយ​ ​ជា​របស់​អញ​ ​មិន​សំគាល់​ ​នូវ​ចក្ខុវិញ្ញាណ​ ​មិន​សំគាល់​ក្នុង​ចក្ខុវិញ្ញាណ​ ​មិន​សំគាល់​ដោយ​ចក្ខុវិញ្ញាណ​ ​មិន​សំគាល់​ថា​ ​ចក្ខុវិញ្ញាណ​ជា​របស់​អញ​ ​មិន​សំគាល់​នូវ​ចក្ខុ​សម្ផ័​ស្ស​ ​មិន​សំគាល់​ក្នុង​ចក្ខុ​សម្ផ័​ស្ស​ ​មិន​សំគាល់​ដោយ​ចក្ខុ​សម្ផ័​ស្ស​ ​មិន​សំគាល់​ថា​ ​ចក្ខុ​សម្ផ័​ស្ស​ ​ជា​របស់​អញ​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​មិន​សំគាល់​នូវ​វេទនា​នោះ​ផង​ ​មិន​សំគាល់​ក្នុង​វេទនា​នោះ​ផង​ ​មិន​សំគាល់​ដោយ​វេទនា​នោះ​ផង​ ​មិន​សំគាល់​ថា​ ​វេទនា​នោះ​ ​ជា​របស់​អញ​។​បេ​។​ ​មិន​សំគាល់​ ​នូវ​អណ្តាត​ ​មិន​សំគាល់​ក្នុង​អណ្តាត​ ​មិន​សំគាល់​ដោយ​អណ្តាត​ ​មិន​សំគាល់​ ​ថា​អណ្តាត​ ​ជា​របស់​អញ​ ​មិន​សំគាល់​នូវ​រស​ទាំងឡាយ​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636872389269788996
ទៅកាន់ទំព័រ៖