ព្រះត្រៃបិដក ភាគ ៣៥
[៤] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ទាំងឡាយ មិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណា ជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃតាម ពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ក៏នឿយណាយ នឹងរូបទាំងឡាយផង នឿយណាយនឹងសំឡេងទាំងឡាយផង នឿយណាយនឹងក្លិនទាំងឡាយផង នឿយណាយនឹងរសទាំងឡាយផង នឿយណាយនឹងសម្ផ័ស្សទាំងឡាយផង នឿយណាយ នឹងធម្មារម្មណ៍ទាំងឡាយផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះ (ចាកអាសវៈ) ហើយ ញាណ ក៏កើតឡើងថា ចិត្ត (របស់អញ) ផុតស្រឡះហើយ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថាជាតិ អស់ហើយ
ID: 636872374831903196
ទៅកាន់ទំព័រ៖