ព្រះត្រៃបិដក ភាគ ៣៥
មិនសំគាល់ក្នុងរសទាំងឡាយ មិនសំគាល់ដោយរស មិនសំគាល់ថា រសទាំងឡាយ ជារបស់អញ។ មិនសំគាល់នូវជិវ្ហា វិញ្ញាណ មិនសំគាល់ក្នុងជិវ្ហាវិញ្ញាណ មិនសំគាល់ដោយជិវ្ហាវិញ្ញាណ មិនសំគាល់ថា ជិវ្ហា វិញ្ញាណជារបស់អញ មិនសំគាល់នូវជិវ្ហាសម្ផ័ស្ស មិនសំគាល់ ក្នុងជិវ្ហាសម្ផ័ស្ស មិនសំគាល់ ដោយជិវ្ហាសម្ផ័ស្ស មិនសំគាល់ ថា ជិវ្ហាសម្ផ័ស្សជារបស់អញ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ក្នុងវេទនានោះផង មិនសំគាល់ ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។បេ។ មិនសំគាល់នូវមនោ មិនសំគាល់ក្នុងមនោ មិនសំគាល់ដោយមនោ មិនសំគាល់ថា មនោជារបស់អញ។ មិនសំគាល់នូវធម្មារម្មណ៍ទាំងឡាយ មិនសំគាល់ក្នុងធម្មារម្មណ៍ទាំងឡាយ មិនសំគាល់ដោយធម្មារម្មណ៍ មិនសំគាល់ថា ធម្មារម្មណ៍ទាំងឡាយ ជារបស់អញ។ មិនសំគាល់ នូវមនោវិញ្ញាណ មិនសំគាល់ក្នុងមនោវិញ្ញាណ មិនសំគាល់ដោយមនោវិញ្ញាណ មិនសំគាល់ថា មនោវិញ្ញាណ ជារបស់អញ។ មិនសំគាល់ នូវមនោសម្ផ័ស្ស
ID: 636872389443898954
ទៅកាន់ទំព័រ៖