ព្រះត្រៃបិដក ភាគ ៣៥

​មិន​សំគាល់​ក្នុង​មនោ​សម្ផ័​ស្ស​ ​មិន​សំគាល់​ដោយ​មនោ​សម្ផ័​ស្ស​ ​មិន​សំគាល់​ថា​ ​មនោ​សម្ផ័​ស្ស​ ​ជា​របស់​អញ​។​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​ ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​មិន​សំគាល់​នូវ​វេទនា​នោះ​ផង​ ​មិន​សំគាល់​ក្នុង​វេទនា​នោះ​ផង​ ​មិន​សំគាល់​ ​ដោយ​វេទនា​នោះ​ផង​ ​មិន​សំគាល់​ថា​ ​វេទនា​នោះ​ ​ជា​របស់​អញ​។​ ​មិន​សំគាល់​ ​នូវ​វត្ថុ​ទាំងពួង​ ​មិន​សំគាល់​ក្នុង​វត្ថុ​ទាំងពួង​ ​មិន​សំគាល់​ដោយ​វត្ថុ​ទាំងពួង​ ​មិន​សំគាល់​ថា​ ​វត្ថុ​ទាំងពួង​ ​ជា​របស់​អញ​។​ ​លុះ​ភិក្ខុ​នោះ​ ​មិន​សំគាល់​យ៉ាងនេះ​ ​ក៏​មិនបាន​ប្រកាន់​ ​នូវ​វត្ថុ​អ្វី​តិចតួច​ ​ក្នុង​លោក​ ​កាលបើ​មិន​ប្រកាន់​ ​ក៏​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ ​ក៏​រលត់​ចំពោះខ្លួន​ឯង​ ​បានដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អញ​ ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អញ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ហៅថា​ ​បដិបទា​ ​ដ៏​សមគួរ​ដល់​ការ​ដក​ឡើង​ព្រម​ ​នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង​។​ ​ចប់​សូត្រ​ ​ទី៨​។​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636872389602718038
ទៅកាន់ទំព័រ៖