ព្រះត្រៃបិដក ភាគ ៣៥
[៣៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវបដិបទា ជាទីសប្បាយ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវបដិបទានោះចុះ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយដល់ការដក ឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ មិនសំគាល់នូវចក្ខុ មិនសំគាល់ក្នុងចក្ខុ មិនសំគាល់ដោយចក្ខុ មិនសំគាល់ថា ចក្ខុជារបស់អញ។ មិនសំគាល់នូវរូបទាំងឡាយ។ មិនសំគាល់ នូវចក្ខុវិញ្ញាណ។ មិនសំគាល់នូវចក្ខុសម្ផ័ស្ស។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខ មិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ ក្នុងវេទនានោះផង មិនសំគាល់ដោយវេទនានោះផង មិនសំគាល់ថា វេទនា នោះជារបស់អញ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុសំគាល់ នូវអារម្មណ៍ណា សំគាល់ក្នុងអារម្មណ៍ណា សំគាល់ដោយអារម្មណ៍ណា សំគាល់ថា អារម្មណ៍ណាជារបស់អញ អារម្មណ៍នោះ កើតឡើ់ងព្រោះសេចក្តីសំគាល់នោះ សត្វលោក ដែលជាប់ក្នុងភព មាន សេចក្តីប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភព ប៉ុណ្ណោះឯង។ បេ។ មិនសំគាល់នូវជិវ្ហា
ID: 636872389839221565
ទៅកាន់ទំព័រ៖