ព្រះត្រៃបិដក ភាគ ៣៥

​នឹង​រូប​ទាំងឡាយ​ផង​ ​នឹង​ចក្ខុវិញ្ញាណ​ផង​ ​នឹង​ចក្ខុ​សម្ផ័​ស្ស​ផង​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ ​ជា​បច្ច័យ​ ​ក៏​នឿយណាយ​នឹង​វេទនា​នោះ​ផង​។​បេ​។​ ​ក៏​នឿយណាយ​នឹង​ជិវ្ហា​ផង​ ​នឹង​រស​ ​ទាំងឡាយ​ផង​។​ ​បេ​។​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើត​ ​ឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​នឿយណាយ​ ​នឹង​វេទនា​នោះ​ផង​។​ ​បេ​។​ ​នឿយ​ ​ណាយ​នឹង​មនោ​ផង​ ​នឿយណាយ​នឹង​ធម្មារម្មណ៍​ទាំងឡាយ​ផង​ ​នឹង​មនោវិញ្ញាណ​ផង​ ​នឹង​មនោ​សម្ផ័​ស្ស​ផង​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើត​ ​ឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​នឿយណាយ​ ​នឹង​វេទនា​នោះ​ផង​ ​កាលបើ​ ​នឿយណាយ​ ​ក៏​ប្រាសចាក​តម្រេក​ ​ព្រោះ​ការប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញាណ​ ​ក៏​កើតឡើង​ប្រាកដ​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​
 (​ ​អរិយសាវ័ក​នោះ​ ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អញ​បាន​ប្រព្រឹត្ត​ ​គ្រប់គ្រាន់​ហើយ​។​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636872390843399001
ទៅកាន់ទំព័រ៖