ព្រះត្រៃបិដក ភាគ ៣៥
សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា បដិបទា ជាទីសប្បាយដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង។ ចប់សូត្រ ទី ១០។
ចប់ សព្វវគ្គ ទី៣។
ឧទាននៃសព្វវគ្គនោះ គឺ
និយាយអំពីវត្ថុទាំងពួង ១ អំពីការលះបង់ មានពីរលើក អំពីការកំណត់ដឹង មានពីរលើកដទៃទៀត អំពីរបស់ក្តៅ ១ អំពីរបស់ខ្វាក់ ១ អំពីបដិបទាដ៏សមគួរ ១ អំពីបដិបទា ជាទីសប្បាយ មានពីរលើក ហេតុនោះ ទើបហៅថាវគ្គ។
ID: 636872391071402042
ទៅកាន់ទំព័រ៖