ព្រះត្រៃបិដក ភាគ ៣៥

​ជាតិធម្ម​វគ្គ​


 [​៣៦​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​(​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​)​ ​ម្នាល​ ​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មាន​ជាតិ​ ​គឺ​ការ​កើតជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំង​ ​ពួង​មាន​ជាតិ​ជា​ធម្មតា​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មាន​ជាតិ​ជា​ធម្មតា​ ​រូប​ ​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​ ​មាន​ជាតិ​ជា​ធម្មតា​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មាន​ ​ជាតិ​ជា​ធម្មតា​។​ ​បេ​។​ ​ជិវ្ហា​ ​រស​ ​ជិវ្ហា​វិញ្ញាណ​ ​ជិវ្ហា​សម្ផ័​ស្ស​ ​មាន​ជាតិ​ជា​ធម្មតា​ ​ទោះបី​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​ ​ ​បច្ច័យ​ ​វេទនា​នោះ​ ​មាន​ជាតិ​ ​ជា​ធម្មតា​។​បេ​។​ ​មនោ​ ​មាន​ជាតិ​ជា​ធម្មតា​ ​ធម្មារម្មណ៍​មាន​ ​ជាតិ​ជា​ធម្មតា​ ​មនោវិញ្ញាណ​ ​មាន​ជាតិ​ជា​ធម្មតា​ ​មនោ​សម្ផ័​ស្ស​ ​មាន​ជាតិ​ជា​ធម្មតា​ ​ទោះបី​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​ ​បច្ច័យ​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636872391279563948
ទៅកាន់ទំព័រ៖