ព្រះត្រៃបិដក ភាគ ៣៥
មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធើ្វរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀតមិនមានឡើយ។ ចប់ សូត្រទី៤។
[៥] ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ សំឡេង ក្លិន រស ផោដ្ឋឰៈ និងធម្មារម្មណ៍ទាំងឡាយជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណា ជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ កាលបើឃើញ យ៉ាងនេះហើយ។បេ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រ ទី៥។
ID: 636872375055445982
ទៅកាន់ទំព័រ៖