ព្រះត្រៃបិដក ភាគ ៣៥
វេទនានោះ ក៏មានជាតិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជា អ្នកចេះដឹង បានឃើញយ៉ាងនេះ ក៏នឿយណាយនឹងចក្ខុផង នឿយណាយនឹងរូបទាំង ឡាយផង នឹងចក្ខុវិញ្ញាណផង នឹងចក្ខុសម្ផ័ស្សផង។ ( អរិយសាវ័កនោះ ) ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៣៧] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានជរាជាធម្មតា។
[៣៨] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានព្យាធិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក បានឃើញយ៉ាងនេះ។
[៣៩] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានមរណៈជាធម្មតា។
[៤០] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានសេចក្តីសោកជា ធម្មតា។
[៤១] សេចក្តីសង្ខេប ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងពួង មានសេចក្តីសៅហ្មងជា ធម្មតា។
ID: 636872392246419249
ទៅកាន់ទំព័រ៖