ព្រះត្រៃបិដក ភាគ ៣៥

 ​[​៤២​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មាន​កិរិយា​អស់​ទៅជា​ ​ធម្មតា​។​
 [​៤៣​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មាន​កិរិយា​សូន្យ​ទៅជា​ ​ធម្មតា​។​ ​
 [​៤៤​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មានការ​ប្រជុំ​កើតឡើង​ជា​ ​ធម្មតា​។​
 [​៤៥​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មានការ​រលត់​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មានការ​រលត់​ជា​ធម្មតា​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ ​មានការ​រលត់​ជា​ធម្មតា​ ​រូប​ ​មានការ​រលត់​ជា​ធម្មតា​ ​ចក្ខុវិញ្ញាណ​ ​មានការ​រលត់​ជា​ធម្មតា​ ​ចក្ខុ​សម្ផ័​ស្ស​ ​មានការ​រលត់​ជា​ធម្មតា​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មានការ​រលត់​ជា​ធម្មតា​។​បេ​។​ ​ជិវ្ហា​ ​មានការ​រលត់​ជា​ធម្មតា​ ​រស​មានការ​រលត់​ ​ជា​ធម្មតា​ ​ជិវ្ហា​វិញ្ញាណ​ ​មានការ​រលត់​ជា​ធម្មតា​ ​ជិវ្ហា​សម្ផ័​ស្ស​ ​មានការ​រលត់​ជា​ធម្មតា​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​ ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​ ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​មានការ​រលត់​ជា​ធម្មតា​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636872403170744085
ទៅកាន់ទំព័រ៖