ព្រះត្រៃបិដក ភាគ ៣៥
។បេ។ មនោ មានការរលត់ជាធម្មតា ធម្មារម្មណ៍ មានការរលត់ជាធម្មតា មនោវិញ្ញាណ មានការរលត់ជាធម្មតា មនោសម្ផ័ស្ស មានការរលត់ជាធម្មតា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មានការរលត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង បានយល់ឃើញ យ៉ាងនេះ ហើយក៏នឿយណាយនឹងចក្ខុផង។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ចប់ ជាតិធម្មវគ្គ ទី ៤។
ឧទ្ទាននៃជាតិធម្មវគ្គនោះ គឺ
និយាយអំពីធម៌ ១០ យ៉ាងនោះ គឺជាតិ ១ ជរា ១ ព្យាធិ ១ មរណៈ ១ សោក ១ សង្កិលេស ១ ខយធម៌ ១ វយធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១។
ID: 636872403443469684
ទៅកាន់ទំព័រ៖