ព្រះត្រៃបិដក ភាគ ៣៥

 ​[​៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ជា​ទុក្ខ​។​
 [​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​មិនមែន​ជា​របស់​ខ្លួន​។​ ​
 [​៤៩​]​ ​ម្នាល​ភិក្ខុ​ទាង​ឡាយ​ ​របស់​ទាំងអស់​ ​បុគ្គល​ត្រូវ​ដឹង​ជាក់​។​ ​
 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​បុគ្គល​ត្រូវ​កំណត់​ដឹង​។​ ​
 [​៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​បុគ្គល​ត្រូវតែ​លះបង់​។​
 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​បុគ្គល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​បុគ្គល​ត្រូវ​កំណត់​ដឹង​ ​ដោយ​ប្រាជ្ញា​ដ៏​ ​ ​ ​ក្រៃលែង​។​ ​
 [​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​មានទោស​ជា​គ្រឿង​បៀតបៀន​។​
 [​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​ជា​គ្រឿង​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំងអស់​ ​ជា​គ្រឿង​អន្តរាយ​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ ​ជា​គ្រឿង​ ​ ​អន្តរាយ​ ​រូប​ជា​គ្រឿង​អន្តរាយ​ ​ចក្ខុវិញ្ញាណ​ ​ជា​គ្រឿង​អន្តរាយ​ ​ចក្ខុ​សម្ផ័​ស្ស​ ​ជា​គ្រឿង​អន្តរាយ​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​គ្រឿង​អន្តរាយ​។​បេ​។​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636872404121678475
ទៅកាន់ទំព័រ៖