ព្រះត្រៃបិដក ភាគ ៣៥
ទុតិយបណ្ណាសកៈ
អវិជ្ជាវគ្គ
[៥៦] ក្រុងសាវត្ថី។បេ។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្ដេច ឃើញដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង។ ម្នាលភិក្ខុ បុគ្គលកាលដឹង កាលឃើញ នូវភ្នែក ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង កាលដឹង កាលឃើញនូវរូប ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជា ក៏កើតឡើង កាលដឹង កាលឃើញនូវចក្ខុវិញ្ញាណ នូវចក្ខុសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់អវិជ្ជាបាន
ID: 636872404873981504
ទៅកាន់ទំព័រ៖