ព្រះត្រៃបិដក ភាគ ៣៥

​វិជ្ជា​ ​ក៏​កើតឡើង​។​ ​កាល​ដឹង​ ​កាល​ឃើញ​នូវ​ត្រចៀក​ ​ច្រមុះ​ ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​ថា​មិន​ទៀង​ ​ទើប​លះ​អវិជ្ជា​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​ ​កាល​ដឹង​ ​កាល​ឃើញ​នូវ​ធម៌​ ​នូវ​មនោវិញ្ញាណ​ ​នូវ​មនោ​សម្ផ័​ស្ស​ ​នូវ​វេទនា​ ​ទោះជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​អវិជ្ជា​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ ​កាល​ដឹង​យ៉ាងនេះ​ ​កាល​ឃើញ​ ​យ៉ាងនេះ​ឯង​ ​ទើប​លះបង់​អវិជ្ជា​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​។​ ​ចប់​សូត្រ​ទី១​។​ ​
 ​[​៥៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បុគ្គល​ ​កាល​ដឹង​ដូចម្តេច​ ​កាល​ឃើញ​ ​ដូចម្តេច​ ​ទើប​លះបង់​សញ្ញោជនៈ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​ភ្នែក​ថា​ ​មិន​ទៀង​ ​ទើប​លះបង់​សញ្ញោជនៈ​បាន​ ​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​រូប​ថា​មិន​ទៀង​ ​ទើប​លះបង់​សញ្ញោជនៈ​បាន​ ​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​ចក្ខុវិញ្ញាណ​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​សញ្ញោជនៈ​បាន​ ​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​ចក្ខុ​សម្ផ័​ស្ស​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​សញ្ញោជនៈ​បាន​។​បេ​។​ ​បុគ្គល​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​វេទនា​ ​ទោះជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើ​ត​ឡើ់ង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​សញ្ញោជនៈ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636872405124325823
ទៅកាន់ទំព័រ៖