ព្រះត្រៃបិដក ភាគ ៣៥
[៦០] ។បេ។ ទើបអាសវៈរលើងទៅបាន។បេ។ ចប់សូត្រ ទី៥។
[៦១] ។បេ។ ទើបលះបង់អនុស័យបាន។បេ។ ចប់សូត្រ ទី៦។
[៦២] ។បេ។ ទើបអនុស័យរលើងទៅបាន។ ម្នាលភិកក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញ នូវភ្នែក ថាមិនមែនជារបស់ខ្លួន ទើបអនុស័យរលើងទៅបាន។បេ។ កាលដឹង កាលឃើញ នូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ថាមិនមែនរបស់ខ្លួន ទើបអនុស័យរលើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបអនុស័យ រលើងទៅបាន។ ចប់សូត្រ ទី៧។
ID: 636872405661266535
ទៅកាន់ទំព័រ៖