ព្រះត្រៃបិដក ភាគ ៣៥
[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម៌ ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវឧបាទានទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវឧបាទានទាំងពួង។ ព្រោះអាស្រ័យចក្ខុនឹងរូប ទើបចក្ខុវិញ្ញាណកើតឡើង ប្រជុំនៃធម៌ ទាំង ៣ (នេះ) ហៅថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័យអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង នឿយណាយនឹងវេទនាផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ឧបាទាន អាត្មាអញ បានកំណត់ដឹងហើយ ព្រោះការរួចស្រឡះ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង។ ព្រោះអាស្រ័យ ច្រមុះ និងក្លិន។ ព្រោះអាស្រ័យអណ្តាត និងរស។ ព្រោះអាស្រ័យកាយ និងផោដ្ឋឰៈ។ ព្រោះអាស្រ័យចិត្ត និងធម៌ ទើបមនោវិញ្ញាណកើតឡើង ប្រជុំនៃធម៌ទាំង ៣ ហៅថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈ ជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ
ID: 636872405843196940
ទៅកាន់ទំព័រ៖