ព្រះត្រៃបិដក ភាគ ៣៥
រមែងនឿយណាយនឹងចិត្តផង នឿយណាយនឹងធម៌ផង នឿយណាយនឹងមនោវិញ្ញាណផង នឿយណាយ នឹងមនោសម្ផ័ស្សផង នឿយណាយ នឹងវេទនាផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែការប្រាសចាកតម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័កនោះ រមែងដឹងច្បាស់ ថា ឧបាទាន អាត្មាអញ បានកំណត់ដឹងហើយ ព្រោះការរួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ធម៌ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវឧបាទានទាំងពួង។ ចប់សូត្រ ទី៨។
[៦៤] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម៌ ដែលប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង។ ព្រោះអាស្រ័យ ចក្ខុនឹងរូប ទើបចក្ខុវិញ្ញាណកើតឡើង ប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាកភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង
ID: 636872406046238554
ទៅកាន់ទំព័រ៖