ព្រះត្រៃបិដក ភាគ ៣៥

 ​[​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ធម៌​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​គ្រប​សង្កត់​ ​នូវ​ឧបាទាន​ទាំងពួង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដូចម្តេច​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​គ្រប​សង្កត់​ ​នូវ​ឧបាទាន​ទាំងពួង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​សេចក្តី​នោះ​ ​ដូចម្តេច​ ​ភ្នែក​ទៀង​ ​ឬមិន​ទៀង​ ​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​រូប​។​បេ​។​ ​ចក្ខុវិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​ ​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចក្ខុ​សម្ផ័​ស្ស​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​វទនា​ណា​ ​ទោះជា​សុ​ខ​កី្ដ​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ត្រចៀក​ ​ច្រមុះ​ ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​ធម៌​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​វេទនា​ណា​ ​ទោះជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636872406402138910
ទៅកាន់ទំព័រ៖