ព្រះត្រៃបិដក ភាគ ៣៥

​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​ ​ជា​ទុក្ខ​ ​ព្រះអង្គ​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​នឹង​ចក្ខុ​ផង​ ​នឿយណាយ​នឹង​រូប​ផង​ ​នឿយណាយ​នឹង​ចក្ខុវិញ្ញាណ​ផង​ ​នឿយណាយ​នឹង​ចក្ខុ​សម្ផ័​ស្ស​ផង​ ​ទោះ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​រមែង​នឿយណាយ​ ​នឹង​វេទនា​នោះ​ផង​។​បេ​។​ ​រមែង​នឿយណាយ​ ​នឹង​អណ្តាត​ផង​ ​នឿយណាយ​នឹង​រស​ផង​ ​នឿយណាយ​នឹង​ជិវ្ហា​វិញ្ញាណ​ផង​ ​នឿយណាយ​ ​នឹង​ជិវ្ហា​សម្ផ័​ស្ស​ផង​ ​វេទនា​ណា​ ​កើ​ត​ទើ្បង​ ​ព្រោះ​ជិ​វា្ហ​សម្ផ័​ស្ស​ជា​បច្ច័យ​។​បេ​។​ ​រមែង​នឿយណាយ​នឹង​ចិត្ត​ផង​ ​នឿយណាយ​នឹង​ធម៌​ផង​ ​នឿយណាយ​នឹង​មនោវិញ្ញាណ​ផង​ ​នឿយណាយ​នឹង​មនោ​សម្ផ័​ស្ស​ផង​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636872406572678664
ទៅកាន់ទំព័រ៖