ព្រះត្រៃបិដក ភាគ ៣៥

​ទោះ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើ​ត​ទើ្បង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ក៏​រមែង​នឿយណាយ​នឹង​វេទនា​នោះ​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ប្រាសចាក​តម្រេក​ ​ចិត្ត​ទើប​រួច​ស្រ​ទ្បះ​។​ ​កាលបើ​ចិត្ត​ ​រួច​ស្រ​ទ្បះ​ហើយ​ ​ញាណ​ ​ក៏​កើ​ត​ទើ្បង​ថា​ ​ចិត្ត​ ​(​របស់​អាត្មាអញ​)​ ​រួច​ស្រ​ទ្បះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោ​ទ្ប​សកិ​ច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោ​ទ្ប​សកិ​ច្ច​នេះ​ទៀត​ ​មិន​មាន​ទើ្បយ​។​ ​ម្នាល​ភិ​ក្ខុ​ទាំង​ទ្បាយ​ ​នេះឯង​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​គ្រប​សង្កត់​ ​នូវ​ឧបាទាន​ទាំងពួង​។​ ​ចប់​សូត្រ​ ​ទី​ ​១០​។​

​ចប់​ ​អវិជ្ជា​វគ្គ​ ​ទី​ ​១​។​
​ឧទ្ទាន​នៃ​អវិជ្ជា​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​អវិជ្ជា​ ​១​ ​សញ្ញោជនៈ​ពីរ​លើក​ ​អាសវៈ​ពីរ​លើក​ ​អនុស័យ​ពីរ​លើក​ ​ការកំណត់​ដឹង​ ​១​ ​ធម៌​គ្រប​សង្កត់​ពីរ​លើក​ ​ហេតុ​នោះ​ ​ទើប​លោក​ចាត់ជា​មួយ​វគ្គ​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636872406815692564
ទៅកាន់ទំព័រ៖