ព្រះត្រៃបិដក ភាគ ៣៥

​មិគ​ជាល​វគ្គ​


 ​[​៦៦​]​ ​និទាន​ក្នុង​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​មិគ​ជា​លៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ ​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ព្រះ​មិគ​ជា​លៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ ​ក៏​ក្រាប​ ​បង្គំ​ទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​បុគ្គល​មាន​ប្រក្រតី​នៅ​ម្នាក់ឯង​ ​មាន​ប្រក្រតី​នៅ​ម្នាក់ឯង​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​បុគ្គល​មាន​ប្រក្រតី​នៅ​ម្នាក់ឯង​ ​តើ​ដោយហេតុ​ដូចម្តេច​ ​ចំណែក​បុគ្គល​ ​ ​មាន​ប្រក្រតី​នៅ​រួមគ្នា​ជាគម្រប់​ពីរ​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​មិគ​ជា​លៈ​ ​មាន​រូប​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ដឹង​ច្បាស់​ ​ដោយ​ភ្នែក​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ ​ប្រកបដោយ​កាម​ ​ជាទី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ជាប់ចិត្ត​ ​ចំពោះ​រូប​នោះ​ ​កាល​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​សរសើរ​ ​ជាប់ចិត្ត​ចំពោះ​រូប​នោះ​ ​សេចក្តី​ត្រេកត្រអាល​ ​រមែង​កើតឡើង​ ​កាលបើ​មាន​សេចក្តី​ត្រេកត្រអាល​ ​សេចក្តី​ប្រាថ្នា​ ​ក៏​មាន​ ​កាលបើ​មាន​សេចក្តី​ប្រាថ្នា​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636872407081817786
ទៅកាន់ទំព័រ៖