ព្រះត្រៃបិដក ភាគ ៣៥

​អនាគត​ ​មិន​ទៀង​ទៅ​ហើយ​ ​ចំា​បាច់​និយាយ​ថ្វី​ ​ដល់​អណ្តាត​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​នឹង​អណ្តាត​ជា​អតីត​ ​មិន​ត្រេកអរ​ចំពោះ​អណ្តាត​ ​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​នូវ​អណ្តាត​ ​ជា​បច្ចុប្បន្ន​។​ ​កាយ​មិន​ទៀង​។​បេ​។​ ​ចិត្តជា​អតីត​ ​អនាគត​ ​មិន​ទៀង​ទៅ​ហើយ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់ចិត្ត​ជា​បច្ចុប្បន្ន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​ ​នឹង​ចិត្តជា​អតីត​ ​មិន​ត្រេកអរ​ ​ចំពោះ​ចិត្តជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​ ​នូវ​ចិត្តជា​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ទី៧​។​
 ​[​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នែក​ជា​អតីត​ ​អនាគត​ ​ជា​ទុក្ខ​ទៅ​ហើយ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​ភ្នែក​ជា​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​ ​នឹង​ភ្នែក​ជា​អតីត​ ​មិន​ត្រេកអរ​ ​ចំពោះ​ភ្នែក​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្ប​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​នូវ​ភ្នែក​ ​ជា​បច្ចុប្បន្ន​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636872375489520809
ទៅកាន់ទំព័រ៖