ព្រះត្រៃបិដក ភាគ ៣៥
ប្រកបដោយកាម គួរជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត ចំពោះធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងធម៌នោះ សេចក្តីត្រេកត្រអាល ក៏រលត់ទៅ កាលបើមិនមានសេចក្តីត្រេកត្រអាល សេចក្តីប្រាថ្នា ក៏មិនមាន កាលបើមិនមានសេចក្តីប្រាថ្នា សំយោជនៈក៏មិនមាន ។ ម្នាលមិគជាលៈ ភិក្ខុដែលរួចចាកចំណង គឺសេចក្តីត្រេកត្រអាល ហៅថា អ្នកមានប្រក្រតីនៅម្នាក់ឯង។ ម្នាលមិគជាលៈ ភិក្ខុមានប្រក្រតីនៅយ៉ាងនេះ ទុកជានៅក្នុងស្រុក ច្រឡូកច្រឡំ ដោយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ពួកស្តេចនិងអាមាត្យធំរបស់ស្តេច ពួកតិរ្ថិយ និង សាវ័ករបស់តិរ្ថិយក៏ដោយ ក៏នៅតែហៅថា អ្នកមានប្រក្រតីនៅម្នាក់ឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុនោះ មានតណ្ហា ជាគម្រប់ពីរមែន តែតណ្ហានោះ ភិក្ខុនោះ បានលះបង់ហើយ ព្រោះហេតុនោះ បានជាហៅថា អ្នកមានប្រក្រតី នៅម្នាក់ឯង។ ចប់សូត្រ ទី ១។
ID: 636872407669031372
ទៅកាន់ទំព័រ៖