ព្រះត្រៃបិដក ភាគ ៣៥

 [​៦៨​]​ ​គ្រានោះ​ ​ព្រះ​មិគ​ជា​លៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ព្រះ​មិគ​ជា​លៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​បើ​បាន​ស្តាប់ធម៌​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹងជា​បុគ្គល​ម្នាក់ឯង​ ​ចៀសចេញ​អំពី​ពួក​ ​មិនបាន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ចូន​ទៅកាន់​ព្រះ​និព្វាន​។​ ​ម្នាល​មិគ​ជា​លៈ​ ​មាន​រូប​ ​ដែល​ត្រូវ​ដឹង​ច្បាស់​ដោយ​ភ្នែក​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ជាប់ចិត្ត​ចំពោះ​រូប​ ​នោះ​ ​កាល​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​សរសើរ​ ​ជាប់ចិត្ត​ចំពោះ​រូប​នោះ​ ​សេចក្តី​ត្រេកត្រអាល​ក៏​នឹង​ ​កើតឡើង​ ​ម្នាល​មិគ​ជា​លៈ​ ​តថាគត​ពោល​ថា​ ​ការ​កើតឡើង​ ​នៃ​កង​ទុក្ខ​ ​មក​ពី​ហេតុ​កើតឡើង​ ​នៃ​សេចក្តី​ត្រេកត្រអាល​។​បេ​។​ ​ម្នាល​មិគ​ជា​លៈ​ ​មាន​រស​ដែល​ត្រូវ​ដឹង​ច្បាស់​ដោយ​ ​អណ្តាត​។​បេ​។​ ​ម្នាល​មិគ​ជា​លៈ​ ​មាន​ធម្មារម្មណ៍​ ​ដែល​ត្រូវ​ដឹង​ច្បាស់​ដោយចិត្ត​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ប្រកបដោយ​កាម​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636872407915415465
ទៅកាន់ទំព័រ៖