ព្រះត្រៃបិដក ភាគ ៣៥
ជាទីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ កាលភិក្ខុនោះ ត្រេកអរ សរសើរ ជាប់ចិត្តចំពោះធម៌នោះ សេចក្តីត្រេកត្រអាល ក៏កើតឡើង ម្នាលមិគជាលៈ តថាគត ពោលថា ការកើតឡើង នៃកងទុក្ខ មកពីហេតុកើតឡើង នៃសេចក្តីត្រេកត្រអាល។
[៦៩] ម្នាលមិគជាលៈ មានរូបដែលត្រូវដឹងច្បាស់ដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះ សេចក្តីត្រេកត្រអាល រមែងរលត់ទៅ ម្នាលមិគជាលៈ តថាគតពោលថា ការរលត់ទៅ នៃកងទុក្ខ មកពីហេតុរលត់ទៅ នៃសេចក្តីត្រេកត្រអាល។បេ។ ម្នាលមិគជាលៈ មានរសដែលត្រូវដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលមិគជាលៈ មានធម៌ ដែលត្រូវដឹងច្បាស់ដោយចិត្ត ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម
ID: 636872408153749096
ទៅកាន់ទំព័រ៖