ព្រះត្រៃបិដក ភាគ ៣៥

​ជាទី​ត្រេកអរ​ ​បើ​ភិក្ខុ​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ជាប់ចិត្ត​ ​នឹង​ធម៌​នោះ​ទេ​ ​កាល​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ជាប់ចិត្ត​នឹង​ធម៌​នោះ​ ​សេចក្តី​ត្រេកត្រអាល​ ​រមែង​រលត់​ទៅ​ ​ម្នាល​មិគ​ជា​លៈ​ ​តថាគត​ពោល​ថា​ ​ការ​រលត់​ទៅ​ ​នៃ​កង​ទុក្ខ​ ​មក​ពី​ហេតុ​រលត់​ទៅ​ ​នៃ​សេចក្តី​ត្រេកត្រអាល​។​ ​
 [​៧០​]​ ​គ្រានោះ​ ​ព្រះ​មិគ​ជា​លៈ​មាន​អាយុ​ ​ត្រេកអរ​ ​អនុមោទនា​នូវ​ភាសិត​ ​របស់​ព្រះ​ ​មាន​ព្រះ​ភាគ​ ​ហើយក៏​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​រួច​ ​ហើយ​ ​ក៏​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​ព្រះ​មិគ​ជា​លៈ​មាន​អាយុ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​ចៀសចេញ​អំពី​ពួក​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​ ​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ទីបំផុត​ព្រហ្ម​ ​ចរិយៈ​ ​មិន​មានគុណ​ជាត​ដទៃ​ ​លើសលុប​ជាង​ ​ដែល​ជាទី​ត្រូវការ​ ​របស់​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​បួស​ដោយ​ប្រពៃ​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ក៏បាន​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មា​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636872408355790653
ទៅកាន់ទំព័រ៖