ព្រះត្រៃបិដក ភាគ ៣៥

​អញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ ​ទាំងឡាយ​ ​ព្រះ​មិគ​ជា​លៈ​មាន​អាយុ​ ​ក៏បាន​ជា​ព្រះអរហន្ត​ ​មួយ​អង្គ​ដែរ​។​ ​ចប់​សូត្រ​ ​ទី២​។​
 ​[​៧១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ព្រះ​សមិ​ទិ្ធ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​មារ​ ​មារ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មារ​ ​ឬ​សេចក្តី​បញ្ញត្តិថា​មារ​ ​ដោយហេតុ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​សមិ​ទិ្ធ​ ​ទីណា​មាន​ចក្ខុ​ ​មាន​រូប​ ​មាន​ចក្ខុវិញ្ញាណ​ ​មានធម៌​ដែល​ត្រូវ​ដឹង​ដោយ​ចក្ខុវិញ្ញាណ​ ​ទីនោះ​ក៏​មាន​មារ​ ​ឬ​សេចក្តី​បញ្ញត្តិថា​មារ​។​ ​មាន​ត្រចៀក​ ​មាន​សំឡេង​ ​មាន​សោតវិញ្ញាណ​ ​មានធម៌​ដែល​ត្រូវ​ដឹង​ ​ដោយ​សោតវិញ្ញាណ​ ​ទីនោះ​ក៏​មាន​មារ​ ​ឬ​សេចក្តី​បញ្ញត្តិតិ​ថា​មារ​។​ ​មាន​ច្រមុះ​ ​មាន​ក្លិន​ ​មាន​ឃានវិញ្ញាណ
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636872408621475849
ទៅកាន់ទំព័រ៖