ព្រះត្រៃបិដក ភាគ ៣៥
មានធម៌ ដែលត្រូវដឹងដោយឃានវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញត្តិថាមារ។ មានអណ្តាត មានរស មានជិវ្ហាវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយជិវ្ហាវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញត្តិថា មារ។ មានកាយ មានផ្សព្វ មានកាយវិញ្ញាណ មានធម៌ ដែលត្រូវដឹងដោយកាយវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញត្តិថាមារ។ មានចិត្ត មានធម៌ មានមនោវិញ្ញាណ មានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះក៏មានមារ ឬសេចក្តីបញ្ញត្តិថាមារ។
[៧២] ម្នាលសមិទិ្ធ ចំណែកខាងទីណា មិនមានចក្ខុ មិនមានរូប មិនមានចក្ខុវិញ្ញាណ មិនមានធម៌ ដែលត្រូវដឹងដោយចក្ខុវិញ្ញាណ ទីនោះក៏មិនមានមារ ឬសេចក្តីបញ្ញត្តិ ថាមាទេ។បេ។ មិនមានអណ្តាត មិនមានរស មិនមានជិវ្ហាវិញ្ញាណ មិនមានធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណ ទីនោះក៏មិនមានមារ ឬសេចក្តីបញ្ញត្តិ ថាមារដែរ។ បេ។ មិនមានចិត្ត មិនមានធម៌ មិនមានមនោវិញ្ញាណ មិនមានធម៌ដែលត្រូវដឹងដោយមនោវិញ្ញាណ ទីនោះ ក៏មិនមានមារ ឬសេចក្តីបញ្ញត្តិ ថាមារដែរ។ ចប់សូត្រ ទី ៣។
ID: 636872408903101957
ទៅកាន់ទំព័រ៖