ព្រះត្រៃបិដក ភាគ ៣៥

 ​[​៧៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​សត្វ​ ​សត្វ​ ​បពិត្រ​ព្រះ​ ​អង្គ​ដ៏​ចម្រើន​ ​សត្វ​ ​ឬ​សេចក្តី​បញ្ញត្តិ​ថា​សត្វ​ ​តើ​ដោយហេតុ​ដូចម្តេច​ខ្លះ​។​បេ​។​ ​ចប់​សូត្រ​ ​ទី​ ​៤​។​ ​
 ​[​៧៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​ទុក្ខ​ ​ទុក្ខ​ ​បពិត្រ​ព្រះអង្គ​ ​ដ៏​ចម្រើន​ ​ទុក្ខ​ ​ឬ​សេចក្តី​បញ្ញត្តិថា​ទុក្ខ​ ​តើ​ដោយហេតុ​ដូចម្តេច​ខ្លះ​។​បេ​។​ ​ចប់​សូត្រ​ ​ទី​ ​៥​។​ ​
 ​[​៧៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​លោក​ ​លោក​ ​បពិត្រ​ព្រះ​ ​អង្គ​ដ៏​ចម្រើន​ ​លោក​ ​ឬ​សេចក្តី​បញ្ញត្តិថា​លោក​ ​តើ​ដោយហេតុ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​សមិ​ទិ្ធ​ ​ទីណា​មាន​ចក្ខុ​ ​មាន​រូប​ ​មាន​ចក្ខុវិញ្ញាណ​ ​មានធម៌​ដែល​ត្រូវ​ដឹង​ដោយ​ចក្ខុវិញ្ញាណ​ ​ទីនោះ​ ​រមែង​មាន​លោក​ ​ឬ​សេចក្តី​បញ្ញត្តិ​ថា​លោក​។​បេ​។​ ​មាន​អណ្តាត​។​បេ​។​ ​មានចិត្ត​ ​មានធម៌​ ​មាន​មនោវិញ្ញាណ​ ​មានធម៌​ដែល​ត្រូវ​ដឹង​ដោយ​មនោវិញ្ញាណ​ ​ទីនោះ​ ​រមែង​មាន​លោក​ ​ឬ​សេចក្តី​បញ្ញត្តិ​ ​ថា​លោក​ដែរ​។​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636872409226490454
ទៅកាន់ទំព័រ៖