ព្រះត្រៃបិដក ភាគ ៣៥

 [​៧៦​]​ ​ម្នាល​សមិ​ទិ្ធ​ ​ចំណែកខាង​ទីណា​ ​មិន​មាន​ចក្ខុ​ ​មិន​មាន​រូប​ ​មិន​មាន​ចក្ខុវិញ្ញាណ​ ​មិន​មានធម៌​ ​ដែល​គប្បី​ដឹង​ ​ដោយ​ចក្ខុវិញ្ញាណ​ ​ទីនោះ​ ​ក៏​មិន​មាន​លោក​ ​ឬ​សេចក្តី​បញ្ញត្តិ​ ​ថា​លោក​ទេ​។​បេ​។​ ​មិន​មាន​អណ្តាត​។​បេ​។​ ​មិន​មានចិត្ត​ ​មិន​មានធម៌​ ​មិន​មាន​មនោវិញ្ញាណ​ ​មិន​មានធម៌​ ​ដែល​ត្រូវ​ដឹង​ដោយ​មនោវិញ្ញាណ​ ​ទីនោះ​ ​ក៏​មិន​មាន​លោក​ ​ឬ​សេចក្តី​បញ្ញត្តិ​ ​ថា​លោក​ទេ​។​ចប់​សូត្រ​ ​ទី​ ​៦​។​ ​
 [​៧៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​នឹង​ព្រះ​ឧប​សេន​ ​មាន​អាយុ​ ​គង់នៅ​ក្នុង​ព្រៃស្មសាន​ ​ឈ្មោះ​សីត​វ័ន​ ​ទៀប​ញកភ្នំ​ឈ្មោះ​ ​សប្ប​សោ​ណ្ឌិ​ក​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ពស់​អាសីពិស​ ​ធ្លាក់​មក​លើ​កាយ​ព្រះ​ឧប​សេន​ ​មាន​អាយុ​។​ ​គ្រានោះ​ ​ព្រះ​ឧប​សេន​ ​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូល​មក​លើក​កាយ​ខ្ញុំ​នេះ​ ​ដាក់លើ​គ្រែ​ ​ហើយ​សែង​ទៅ​ខាងក្រៅ​ ​ព្រោះថា​ ​កាយ​នេះ​ ​ជា​របស់​ចាស់​ ​គង់​នឹង​រោយរាយ​ក្នុង​ទីនេះ​ ​ដូចជា​អង្កាម​មួយ​ក្តាប់​។​ ​កាលបើ​ព្រះ​ឧប​សេន​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ក៏​និយាយ​នឹង​ព្រះ​ឧប​សេន​មាន​អាយុ​ ​ដូច្នេះ​ថា​ ​យើង​មិនឃើញ​ព្រះ​ឧប​សេន​ ​មាន​អាយុ​ ​មាន​កាយ​ផ្សេង​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636872409444592929
ទៅកាន់ទំព័រ៖