ព្រះត្រៃបិដក ភាគ ៣៥
ឬមានឥន្រ្ទិយប្រែប្រួលទៅសោះ កាលបើយ៉ាងនេះ ម្តេចក៏ព្រះឧបសេនមានអាយុ និយាយយ៉ាងនេះថា នែអាវុសោ អ្នកទាំងឡាយ ចូលមកលើកកាយខ្ញុំនេះ ដាក់លើគ្រែ ហើយសែងទៅខាងក្រៅ ព្រោះថា កាយនេះជារបស់ចាស់ គង់នឹងរោយរាយ ក្នុងទីនេះ ដូចជាអង្កាមមួយក្តាប់។ ព្រះឧបសេនឆ្លើយថា នែអាវុសោសារីបុត្ត អ្នកណាមានសេចក្តីប្រកាន់ យ៉ាងនេះថា ចក្ខុ គឺអាត្មាអញ ឬថា ចក្ខុរបស់អាត្មាអញ។បេ។ ថាជីវ្ហា គឺអាត្មាអញ ឬថា ជីវ្ហារបស់អាត្មាអញ។បេ។ ថាមនោ គឺ អត្មាអញ ឬថា មនោ របស់អាត្មាអញ នែអាវុសោសារីបុត្ត អ្នកនោះ ទើបមានកាយផ្សេង ឬមានឥន្រ្ទិយ ប្រែប្រួល។ នែអាវុសោសារីបុត្ត ចំណែកខ្ញុំ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះទេ ថា ចក្ខុ គឺអាត្មាអញ ឬថា ចក្ខុរបស់អាត្មាអញ។បេ។ ថាជីវ្ហា គឺអាត្មាអញ ឬថា ជិវ្ហារបស់ អាត្មាអញ។បេ។ ថាមនោ គឺអាត្មាអញ ឬថា មនោរបស់អាត្មាអញ នែអាវុសោសារីបុត្ត ខ្ញុំនោះ នឹងមានកាយផ្សេង ឬមានឥន្រ្ទិយប្រែប្រួល ដូចម្តេចកើត។ បើយ៉ាងនោះ មានតែព្រះឧបសេនមានអាយុ
ID: 636872409613052564
ទៅកាន់ទំព័រ៖