ព្រះត្រៃបិដក ភាគ ៣៥
។បេ។ អណ្តាតជាអតីត អនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់អណ្តាតជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹងឃើញ យ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងអណ្តាត ជាអតីត មិនត្រេកអរចំពោះអណ្តាត ជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវអណ្តាតជាបច្ចុប្បន្ន។ កាយជាទុក្ខ។បេ។ ចិត្តជាអតីត អនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វី ដល់ចិត្តជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ ក្នុងចិត្តជាអតីត មិនត្រេកអរ ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវចិត្តជាបច្ចុប្បន្ន។ ចប់សូត្រ ទី៨។
[៩] ម្នាលភិក្ខុទាំងឡាយ ភ្នែកជាអតីតអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វី ដល់ភ្នែកជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យនឹងភ្នែកជាអតីត មិនត្រេកអរ ចំពោះភ្នែកជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវភ្នែកជាបច្ចុប្បន្ន។បេ។ អណ្តាតជាអតីតអនាគត ជាអនត្តាទៅហើយ
ID: 636872375686902099
ទៅកាន់ទំព័រ៖