ព្រះត្រៃបិដក ភាគ ៣៥
[៧៩] ម្នាលឧបវាណ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយកត់ សំគាល់ នូវរូបផង កត់សំគាល់នូវតម្រេកក្នុងរូបផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរូបខាងក្នុង ថា អាត្មាអញ មានតម្រេកក្នុងរូបខាងក្នុងផង។ ម្នាលឧបវាណ ត្រង់ដែលភិក្ខុ ឃើញរូបដោយចក្ខុ ហើយកត់សំគាល់នូវរូបផង កត់សំគាល់នូវតម្រេក ក្នុងរូបផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរូបខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរូបខាងក្នុងផង។ ម្នាលឧបវាណ ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គប្បីបង្អោនចូល មកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន យ៉ាងនេះក៏មាន។បេ។
[៨០] ម្នាលឧបវាណ មួយទៀត ភិក្ខុលិទ្ធភ្លក្សរសដោយអណ្តាត ហើយកត់សំគាល់ នូវរសផង កត់សំគាល់នូវតម្រេកក្នុងរសផង
ID: 636872410055277858
ទៅកាន់ទំព័រ៖