ព្រះត្រៃបិដក ភាគ ៣៥
ដឹងច្បាស់នូវតម្រេក ដែលមានក្នុង រសខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរសខាងក្នុងផង។ ម្នាលឧបវាណ ភិក្ខុលិទ្ធភ្លក្សរស ដោយអណ្តាត ហើយកត់សំគាល់នូវរសផង កត់សំគាល់នូវតម្រេក ក្នុងរសផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងរសខាងក្នុងថា អាត្មាអញ មានតម្រេក ក្នុងរសខាងក្នុងផង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយ ហេតុយ៉ាងនេះ ក៏មាន។បេ។
[៨១] ម្នាលឧបវាណ មួយវិញទៀត ភិក្ខុដឹងច្បាស់នូវធម៌ដោយចិត្ត ហើយកត់ សំគាល់ នូវធម៌ផង កត់សំគាល់នូវតម្រេកក្នុងធម៌ផង ដឹងច្បាស់នូវតម្រេកដែលមាន ក្នុងធម៌ខាងក្នុងថា អាត្មាអញ មានតម្រេកក្នុងធម៌ខាងក្នុងផង។ ម្នាលឧបវាណ ភិក្ខុ ដឹងច្បាស់ នូវធម៌ដោយចិត្ត ហើយកត់សំគាល់នូវធម៌ផង កត់សំគាល់នូវតម្រេក ក្នុងធម៌ផង ដឹងច្បាស់នូវតម្រេក ដែលមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មានតម្រេកក្នុងធម៌ខាងក្នុង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។បេ។ ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយហេតុយ៉ាងនេះ ក៏មាន។
ID: 636872410241358501
ទៅកាន់ទំព័រ៖