ព្រះត្រៃបិដក ភាគ ៣៥

 ​[​៨២​]​ ​ម្នាល​ឧប​វាណ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ ​ហើយ​គ្រាន់តែ​កត់​ ​សំគាល់​នូវ​រូប​ ​តែ​មិន​កត់សំគាល់​ ​នូវ​តម្រេក​ក្នុង​រូប​ ​ទាំង​ដឹង​ច្បាស់​នូវ​តម្រេក​ ​ដែល​មិន​មាន​ក្នុង​រូប​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មានតម្រេក​ ​ក្នុង​រូប​ខាងក្នុង​ទេ​។​ ​ម្នាល​ឧប​វាណ​ ​ត្រង់​ដែល​ភិក្ខុ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ ​ហើយ​គ្រាន់តែ​កត់សំគាល់​នូវ​រូប​ ​តែ​មិន​កត់សំគាល់​នូវ​តម្រេក​ក្នុង​រូប​ ​ទាំង​ដឹង​ច្បាស់​នូវ​តម្រេក​ ​ដែល​មិន​មាន​ក្នុង​រូប​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មានត​ម្រ​ក​ក្នុង​រូប​ខាងក្នុង​ទេ​។​ ​ម្នាល​ឧប​វាណ​ ​ធម៌​ដែល​បុគ្គល​ ​ឃើញច្បាស់​ដោយខ្លួនឯង​ ​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​បាន​ ​ជា​ធម៌​ដែល​ពួក​វិញ្ញូ​ជន​ ​គប្បី​ដឹង​ ​ចំពោះខ្លួន​ ​យ៉ាងនេះ​ក៏​មាន​។​ ​
 [​ ​៨៣​]​ ​ម្នាល​ឧប​វាណ​ ​មួយទៀត​ ​ភិក្ខុ​ឮ​សំឡេង​ ​ដោយ​ត្រចៀក​។​ ​ធុំក្លិន​ដោយ​ ​ច្រមុះ​។​ ​លិទ្ធ​ភ្លក្ស​រស​ ​ដោយ​អណ្តាត​ ​ហើយ​គ្រាន់តែ​កត់សំគាល់​រស​ ​តែ​មិន​កត់សំគាល់​ ​តម្រេក​ក្នុង​រស​ ​ទាំង​ដឹង​ច្បាស់​នូវ​តម្រេក​ ​ដែល​មិន​មាន​ក្នុង​រស​ខាងក្នុង​ថា​ ​អាត្មាអញ​ ​មិន​មានតម្រេក​ក្នុង​រស​ខាងក្នុង​ទេ​។​បេ​។​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636872410444810138
ទៅកាន់ទំព័រ៖