ព្រះត្រៃបិដក ភាគ ៣៥

​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​មួយ​រូប​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​វិនាស​ចាក​ ​ធម៌​វិន័យ​នេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​មិនទាន់​ដឹង​ច្បាស់​ ​តាមពិត​នូវ​ការ​កើត​ ​ការ​រលត់​ ​អានិសង្ស​ ​ទោស​ ​និង​ការ​រលាស់​ចេញ​ ​នូវ​អាការ​ ​របស់​ផស្សៈ​ ​ទាំង៦ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​អ្នក​ពិចារណា​ឃើញ​ចក្ខុ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិនមែន​ឃើញ​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ ​ក្នុង​រឿង​នេះ​ ​អ្នក​នឹង​បានឃើញ​ចក្ខុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​ ​នុ៎ះឯង​ ​ជាទីបំផុត​នៃ​ទុក្ខ​។​ ​អ្នក​ពិចារណា​ឃើញ​អណ្តាត​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិនមែន​ឃើញ​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ ​ក្នុង​រឿង​នេះ​ ​អ្នក​នឹង​បានឃើញ​អណ្តាត​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​ ​នុ៎ះឯង​ ​ជាទីបំផុត​នៃ​ទុក្ខ​។​បេ​។​ ​អ្នក​ពិចារណា​ឃើញ​ចិត្ត​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636872410807220866
ទៅកាន់ទំព័រ៖