ព្រះត្រៃបិដក ភាគ ៣៥
មិនមែនឃើញដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចិត្តនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់ អញទេ នុ៎ះឯង ជាទីបំផុតនៃទុក្ខ។ ចប់សូត្រ ទី ៩។
[៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ទេ ភិក្ខុ នោះមិនឈ្មោះថា នៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុនោះ ឈ្មោះថា ឆ្ងាយអំពីធម្មវិន័យនេះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមាន ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ខូចប្រយោជន៍ ក្នុងធម្មវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនបានដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ឡើយ។ ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច អ្នកពិចារណាឃើញចក្ខុថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។
ID: 636872411012132587
ទៅកាន់ទំព័រ៖