ព្រះត្រៃបិដក ភាគ ៣៥
ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចក្ខុនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈជាបឋមនុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះ កើតតទៅទៀតបាន។បេ។ អ្នកពិចារណា ឃើញអណ្តាតថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញអណ្តាតនុ៎ះដោយ ប្រាជ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈជាគម្រប់ ៤ នុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះ កើតតទៅទៀតបាន។បេ។ អ្នកពិចារណាឃើញចិត្តថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ប្រពៃហើយ
ID: 636872411181952300
ទៅកាន់ទំព័រ៖