ព្រះត្រៃបិដក ភាគ ៣៥

សុត្តន្ត​បិដក​
​សំយុត្ត​និកាយ​ ​ស​ឡាយ​ត​នវ​គ្គ​ ​
​សត្តម​ភាគ​


​សូម​ក្រាប​ថ្វាយបង្គំ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​

​បឋម​បណ្ណា​សកៈ​
​អនិច្ច​វគ្គ​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូ​ចេ្នះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភែ្ន​ក​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​
ទំព័រទី ១ | បន្ទាប់
ID: 636872374033627537
ទៅកាន់ទំព័រ៖