ព្រះត្រៃបិដក ភាគ ៣៥

​ឆ​ន្ន​វគ្គ​


 [​១០១​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពាក្យ​ដែលគេ​តែង​ហៅថា​ ​លោក​ ​លោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដែលគេ​ហៅថា​ ​លោក​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​របស់​ណា​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​នេះ​ហៅថា​លោក​ ​ក្នុង​អរិយវិន័យ​។​ ​ម្នាល​អានន្ទ​ ​របស់​អ្វី​ ​ដែល​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​ម្នាល​អានន្ទ​ ​ចក្ខុ​ហ្នឹងឯង​ ​មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា​ ​រូប​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​ចក្ខុវិញ្ញាណ​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​ចក្ខុ​សម្ផ័​ស្ស​ ​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​ ​ទោះបី​វេទនា​ណា​។​បេ​។​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មាន​សេចក្តី​បែកធ្លាយ​ ​ជា​ធម្មតា​។​បេ​។​ ​ជិវ្ហា​ ​មាន​សេចក្តី​បែកធ្លាយ​ជា​ធម្មតា​ ​រស​ ​មាន​សេចក្តី​បែកធ្លាយ
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636872416046110514
ទៅកាន់ទំព័រ៖