ព្រះត្រៃបិដក ភាគ ៣៥

​ត​តិ​យ​បណ្ណា​សកៈ​
​យោ​គ​ក្ខេមិ​វគ្គ​


 [​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​នូវ​ធម្មបរិយាយ​ ​[​ធម៌​ជាហេតុ​។​]​ ​ជាហេតុ​របស់​បុគ្គល​ ​អ្នកមាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​ ​នូវ​ពាក្យ​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម្មបរិយាយ​ ​ជាហេតុ​របស់​បុគ្គល​ ​អ្នកមាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​ដែល​បុគ្គល​គប្បី​ដឹង​បាន​ដោយ​ភ្នែក​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​រូប​ទាំងនោះ​ ​តថាគត​បាន​លះបង់​ ​បាន​គាស់រំលើង​ឫសគល់​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ឡើង​តទៅ​ ​មួយទៀត​ ​តថាគត​ ​ក៏បាន​ប្រាប់​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​រូប​ទាំងនោះ​ចេញ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គេ​ហៅ​តថាគត​ថា​ ​ជា​បុគ្គល​ ​មាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស​ ​ដែល​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​អណ្តាត​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មារម្មណ៍​ ​ដែល​បុគ្គល​គប្បី​ដឹង​បាន​ដោយចិត្ត​ ​ជា​ធម្មារម្មណ៍​គួរ​ប្រាថ្នា​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636872477494985188
ទៅកាន់ទំព័រ៖