ព្រះត្រៃបិដក ភាគ ៣៥

​គហបតិ​វគ្គ​


 [​១៨៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​ឧគ្គ​គហ​តី​ ​អ្នកក្រុង​វេសាលី​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ឧគ្គ​គហបតី​ ​អ្នកក្រុង​វេសាលី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាប​បង្គំ​ ​ទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​បរិនិព្វាន​ក្នុង​បច្ចុប្បន្ន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មួយទៀត​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ក្នុង​បច្ចុប្បន្ន​។​ ​ព្រះអង្គ​ ​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​មាន​រូប​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ភ្នែក​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​ ​កាល​ភិក្ខុ​នោះ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​ ​វិញ្ញាណ​ដែល​អាស្រ័យ​ ​នូវ​រូប​នោះ​ក៏​មាន​ ​សេចក្តី​ប្រកាន់​មាំ​ ​នូវ​រូប​នោះ​ក៏​មាន​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ដែល​មាន​សេចក្តី​ប្រកាន់​មាំ​ ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636872496833061263
ទៅកាន់ទំព័រ៖