ព្រះត្រៃបិដក ភាគ ៣៥

​នឿយណាយ​នឹង​អ​ណា្ត​ត​ផង​ ​នឿយណាយ​នឹង​កាយ​ផង​ ​នឿយណាយ​នឹង​ចិត្ត​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញាណ​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​(​អរិយសាវ័ក​នោះ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ក៏បាន​ធើ្វ​រួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី១​។​ ​
 [​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នែក​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ជា​អនត្តា​ ​របស់​ណា​ ​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​ត្រចៀក​ជា​ទុក្ខ​ ​។​បេ​។​ ​ច្រមុះ​ជា​ទុក្ខ​។​ ​អណ្តាត​ជា​ទុក្ខ​។​ ​កាយ​ជា​ទុក្ខ​។​ ​ចិត្តជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636872374469892490
ទៅកាន់ទំព័រ៖