ព្រះត្រៃបិដក ភាគ ៣៥
សដ្ឋីបេយ្យាល
[២៥៥] ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយលះបង់ សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់អ្វីមិនទៀង។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ។បេ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងជិវ្ហានោះចេញ។បេ។ មនោមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងមនោនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់អ្វី ដែលមិនទៀង។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងចក្ខុនោះចេញ។បេ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងជិវ្ហានោះចេញ។បេ។ មនោមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងមនោនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង ត្រូវអ្នកទាំងឡាយ លះបង់តម្រេក ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង
ID: 636872517736946897
ទៅកាន់ទំព័រ៖