ព្រះត្រៃបិដក ភាគ ៣៥

​សមុទ្ទ​វគ្គ​


 [​២៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ជា​អ្នក​មិន​ចេះដឹង​ ​រមែង​ពោល​ថា​ ​សមុទ្ទ​ ​សមុទ្ទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមុទ្ទ​នុ៎ះ​ ​មិនមែន​ជា​សមុទ្ទ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមុទ្ទ​នុ៎ះ​ ​សំដៅយក​ធារទឹក​ដ៏​ធំ​ ​និង​អន្លង់​ទឹក​ដ៏​ជ្រៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ ​ជា​សមុទ្ទ​របស់​បុរស​ ​កម្លាំង​នៃ​ចក្ខុ​នោះ​ ​សម្រេច​ដោយ​រូប​ ​បុគ្គល​ណា​ ​គ្រប​សង្កត់​កម្លាំង​ ​ដែល​សម្រេច​ដោយ​រូប​នោះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​តថាគត​ហៅថា​ ​ព្រាហ្មណ៍​ ​បាន​ឆ្លង​នូវ​សមុទ្ទ​ ​គឺ​ចក្ខុ​ ​ដែល​ប្រកបដោយ​រលក​ ​គឺ​កិលេស​ ​ប្រកបដោយ​ទឹកវល់​ ​គឺ​កិលេស​ ​ប្រកបដោយ​សត្វ​សាហាវ​ ​គឺ​កិលេស​ ​ប្រកបដោយ​អារក្សទឹក​ ​គឺ​កិលេស​ ​បាន​ឆ្លង​ដល់ទៅ​ត្រើយនាយ​ ​ឈរ​នៅលើគោក​ ​គឺ​ព្រះនិព្វាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជិវ្ហា​ ​ជា​សមុទ្ទ​របស់​បុរស​ ​កម្លាំង​នៃ​សមុទ្ទ​ ​គឺ​ជិវ្ហា​នុ៎ះ​ ​សម្រេច​ដោយ​រស​ ​បុគ្គល​ណា​ ​គ្រប​សង្កត់​នូវ​កម្លាំង​ ​(​នៃ​សមុទ្ទ​ ​គឺ​ជិវ្ហា​)​ ​សម្រេច​ដោយ​រស​នោះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​តថាគត​ហៅថា​ ​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636872523232631232
ទៅកាន់ទំព័រ៖