ព្រះត្រៃបិដក ភាគ ៣៥
ជាតិធម្មវគ្គ
[៣៦] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ) ម្នាល ភិក្ខុទាំងឡាយ វត្ថុទាំងពួង មានជាតិ គឺការកើតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំង ពួងមានជាតិជាធម្មតា តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមានជាតិជាធម្មតា រូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស មានជាតិជាធម្មតា ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មាន ជាតិជាធម្មតា។ បេ។ ជិវ្ហា រស ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផ័ស្ស មានជាតិជាធម្មតា ទោះបី វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជា បច្ច័យ វេទនានោះ មានជាតិ ជាធម្មតា។បេ។ មនោ មានជាតិជាធម្មតា ធម្មារម្មណ៍មាន ជាតិជាធម្មតា មនោវិញ្ញាណ មានជាតិជាធម្មតា មនោសម្ផ័ស្ស មានជាតិជាធម្មតា ទោះបី វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជា បច្ច័យ
ID: 636872391279563948
ទៅកាន់ទំព័រ៖