ព្រះត្រៃបិដក ភាគ ៣៥
បុគ្គលកាលដឹង យ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបលះបង់សញ្ញោជនៈ បាន។ ចប់សូត្រ ទី២។
[៥៨] បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលកាលដឹង ដូចម្តេច កាលឃើញដូចម្តេច ទើបសញ្ញោជនៈរលើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង កាលឃើញ នូវ ភ្នែក ថាមិនមែនជារបស់ខ្លួន ទើបសញ្ញោជនៈរលើងទៅបាន កាលដឹង កាលឃើញ នូវរូប ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស នូវវេទនា ទោះ ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើត ឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ថាមិនមែនជារបស់ខ្លួន ទើបសញ្ញោជនៈរលើងទៅបាន។ បុគ្គលកាលដឹង កាលឃើញ នូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ធម៌ មនោវិញ្ញាណ មនោសម្ផ័ស្ស នូវវេទនា ទោះជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ថាមិនមែនជារបស់ខ្លួន ទើបសញ្ញោជនៈរលើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបសញ្ញោជនៈរលើងទៅបាន។ ចប់សូត្រ ទី៣។
[៥៩] បពិត្រព្រះអង្គដ៏ចម្រើន បុគ្គល កាលដឹងដូចម្តេច កាលឃើញដូចម្តេច ទើប លះបង់អាសវៈបាន។បេ។ ចប់សូត្រ ទី៤។
ID: 636872405402171715
ទៅកាន់ទំព័រ៖