ព្រះត្រៃបិដក ភាគ ៣៦

​រីករាយ​ ​ចំពោះ​កាមសុខ​ ​អនុស័យ​ ​គឺ​តម្រេក​ ​ដោយ​សុខវេទនា​ឯណា​ ​អនុស័យ​ ​គឺ​តម្រេក​នោះ​ ​រមែង​ឲ្យ​បុថុជ្ជន​ត្រាំត្រែង​នៅ​ ​បុថុជ្ជន​នោះ​ ​មិនដឹង​ច្បាស់​នូវ​ហេតុ​ ​ដែល​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​ឧបាយ​ ​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​នូវ​វេទនា​ទាំងនោះ​ ​តាមពិត​។​ ​កាល​បុថុជ្ជន​នោះ​ ​មិនដឹង​ច្បាស់​ ​នូវ​ហេតុ​ដែល​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​ឧបាយ​ ​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​នូវ​វេទនា​ទាំងនោះ​ ​តាមពិត​ ​អនុស័យ​ ​គឺ​អវិជ្ជា​ ​ដោយ​អ​ទុ​ក្ខម​សុខវេទនា​ឯណា​ ​អនុស័យ​ ​គឺ​អវិជ្ជា​នោះ​ ​តែង​ឲ្យ​បុថុជ្ជន​ត្រាំត្រែង​នៅ​ ​បុថុជ្ជន​នោះ​ ​រមែង​សោយ​នូវ​សុខវេទនា​ ​ជា​អ្នក​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​ផង​ ​សោយ​នូវ​ទុក្ខវេទនា​ ​ជា​អ្នក​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​ផង​ ​សោយ​នូវ​អ​ទុ​ក្ខម​សុខវេទនា​ ​ជា​អ្នក​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​នេះ​ ​ហៅថា​ ​អ្នក​ប្រកប​ព្រម​ ​ដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោ​មនស្សៈ​ ​ឧបា​យា​សៈ​ ​តថាគត​ ​ពោល​ថា​ ​ជា​អ្នក​ប្រកបដោយ​ទុក្ខ​ ​។​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636850415152881400
ទៅកាន់ទំព័រ៖